ជំនឿរបស់ជនជាតិដើមភាគតិចសម្លាប់ទារកទៅតាមម្ដាយដែលស្លាប់នៅរតនគិរី
ក្រុមសហគមន៍ជនជាតិដើមភាគតិចគ្រឹង និងទំពួន រស់នៅតំបន់មួយចំនួនក្នុងខេត្តរតនគិរី បានប្រកាន់ជំនឿថា កាលណាស្ត្រីជាម្តាយបង្កើតកូនមក ហើយម្តាយនោះស្លាប់ អ្នកភូមិត្រូវប្រារព្ធពិធីដាក់ទារកដែលនៅរស់នោះឲ្យដេកស្លាប់ក្នុងមឈូសជាមួយម្តាយដែរ។តើប្រពៃណីនេះមានហេតុផល និងអត្ថប្រយោជន៍អ្វីខ្លះ ហើយតើបច្ចុប្បន្ន ជំនឿបែបនេះអ្នកភូមិនៅតែបន្តធ្វើដែរឬយ៉ាងណា?ជំនឿនេះកើតមានពីដូនតាពួកគេច្រើនជំនាន់មកហើយ គឺអ្នកភូមិរួមគ្នាប្រារព្ធពិធីដាក់ទារកទាំងរស់នៅក្នុងមឈូសម្តាយ ហើយកប់ជាមួយសពម្តាយ បន្ទាប់ពីចាស់ទុំមេកន្ទ្រាញ និង សាច់ញាតិក្នុងភូមិប្រារព្ធពិធីសែនព្រេនបួងសួងតាមប្រពៃណីជនជាតិដើម។នៅរយៈពេលមួយទសវត្សរ៍មុននេះ ប្រពៃណីម្តាយស្លាប់សម្លាប់កូនតាម គឺជាជំនឿមួយរបស់សហគមន៍ជនជាតិដើមគ្រឹង និងទំពួន នៅតំបន់មួយចំនួននៃស្រុកអូរជុំ ស្រុកតាវែង និងស្រុកអណ្ដូងមាស ខេត្តរតនគិរី។ នៅភូមិតងក្រម៉ាល់ ស្រុកអូរជុំ ជំនឿនេះត្រូវបានអ្នកភូមិជនជាតិគ្រឹង ប្រកាន់យករហូតមកទល់នឹងអំឡុងឆ្នាំ២០០៥ ទើ...