Posts

ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច​សម្លាប់​ទារក​ទៅ​តាម​ម្ដាយ​ដែល​ស្លាប់​នៅ​រតនគិរី

Image
​​​​​​​​​​​​​​​​​​​​​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង និង​ទំពួន រស់​នៅតំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​រតនគិរី បាន​ប្រកាន់​ជំនឿ​ថា កាល​ណា​ស្ត្រី​ជា​ម្តាយ​បង្កើត​កូន​មក ហើយ​ម្តាយ​នោះ​ស្លាប់ អ្នក​ភូមិ​ត្រូវ​ប្រារព្ធ​ពិធី​ដាក់​ទារក​ដែល​នៅ​រស់​នោះ​ឲ្យ​ដេក​ស្លាប់​ក្នុង​មឈូស​ជាមួយ​ម្តាយ​ដែរ។តើ​ប្រពៃណី​នេះ​មាន​ហេតុផល និង​អត្ថប្រយោជន៍​អ្វី​ខ្លះ ហើយ​តើ​បច្ចុប្បន្ន ជំនឿ​បែប​នេះ​អ្នក​ភូមិ​នៅ​តែ​បន្ត​ធ្វើ​ដែរ​ឬ​យ៉ាង​ណា?ជំនឿ​នេះ​កើត​មាន​ពី​ដូនតា​ពួក​គេ​ច្រើន​ជំនាន់​មក​ហើយ គឺ​អ្នក​ភូមិ​រួម​គ្នា​ប្រារព្ធ​ពិធី​ដាក់​ទារក​ទាំង​រស់​នៅ​ក្នុង​មឈូស​ម្តាយ ហើយ​កប់​ជាមួយ​សព​ម្តាយ បន្ទាប់​ពី​ចាស់​ទុំ​មេ​កន្ទ្រាញ និង សាច់ញាតិ​ក្នុង​ភូមិ​ប្រារព្ធ​ពិធី​សែន​ព្រេន​បួង​សួង​តាម​ប្រពៃណី​ជនជាតិ​ដើម។នៅ​រយៈពេល​មួយ​ទសវត្សរ៍​មុន​នេះ ប្រពៃណី​ម្តាយ​ស្លាប់​សម្លាប់​កូន​តាម គឺ​ជា​ជំនឿ​មួយ​របស់​សហគមន៍​ជនជាតិ​ដើម​គ្រឹង និង​ទំពួន នៅ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​អូរជុំ ស្រុក​តាវែង និង​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ នៅ​ភូមិ​តងក្រម៉ាល់ ស្រុក​អូរជុំ ជំនឿ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ជនជាតិ​គ្រឹង ប្រកាន់​យក​រហូត​មក​ទល់​នឹង​អំឡុង​ឆ្នាំ​២០០៥ ទើ...

ប្រាសាទ​​អង្គរ​វត្ត​ និង​​ទឹក​​នៅ​ក្រោម​ដី​

Image
ប្រាសាទ​អង្គរវត្ត ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ទន្ទឹម​នឹង​ចំនួន​ភ្ញៀវទេសចរណ៍​មាន​ការ​កើន​ឡើង តម្រូវការ​ប្រើ​ប្រាស់​ទឹក​ ក៏​ត្រូវ​មាន​ការ​កើន​ឡើង​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ព្រួយ​បារម្ភ​ថា ការ​ប្រើ​ប្រាស់​ទឹក​លើស​កម្រិត​ អាច​នឹង​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​អង្គរវត្ត។ តើ​អង្គរវត្ត​​អាច​នឹង​ស្រុត​រលំ​ បណ្តាល​មក​ពី​ការ​បាត់​បង់​ទឹក​ក្រោម​ដី​ដែរ​ឬទេ? តើ​ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ ជា​បន្ទុក​របស់​រដ្ឋាករ​ទឹក​ប្រចាំ​ខេត្ត​សៀមរាប​មែន​ទេ? តើ​គេ​ត្រូវ​ប្រើ​ប្រាស់​ទឹក​បែប​ណា​ ទើប​មាន​ប្រសិទ្ធិភាព​ខ្ពស់? តើ​គេ​អាច​ការពារ​សម្បត្តិ​ជាតិ​នេះ​ឲ្យ​​គង់​វង្ស​ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ទេ?

សង្ឃឹមថាគាត់ទាយត្រូវចុះ ប៉ុន្តែ.....................?

Image
​​​​​​​​​​​​​​​​​​                                                                                លោក​ អ៊ឹម​ បូរិន្ទ​ អ្នក​ចង​ក្រង​ឯកសារ​​ទំនៀម​​ទម្លាប់​​ ប្រពៃណី ​និង​ជា​អគ្គ​លេខា​ធិការ​រង​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​ និង​​អន្តរ​ជាតិ បាន​កត់សម្គាល់​ថា ទំនាយ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​មមី ឆស័ក ព.ស ២៥៥៨ គឺ​ទឹក​ធំ​  តែ​ស្រុក​ទេស​ នឹង​មាន​​សុខ​​សន្តិ​ភាព​ដោយ​​​​​មិន​​​មាន​​​ការ​​​ចល័ត​​កង​​​ទ័ព​​អ្វី​​ទេ​​ ព្រម​ទាំង​​មាន​ការ​​ប្រើ​​ច្បាប់​ ជា​ជាង​ការ​​ប្រើ​​អា​វុធ​។លោក អ៊ឹម បូ​រិន្ទ បាន​កត់សម្គាល់​ថា ទំនៀម​ទម្លាប់ របស់​ប្រជា​ពលរដ្ឋ​ ពិសេស​​ក្មេង​ៗ​​ទៅ​វត្ត​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ​នៅ​ពេល​សព្វ​ថ្ងៃ ​មាន​​ការ​​ថយ​ចុះ ​បើ​ប្រៀប​ធៀប​​នឹង​​ពេល​​មុន​។ ចំណែកទំនាយ​តាម​ហោរាសាស្ត្រ ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​មមី អំពី​ទឹកភ្លៀង មានតែ ៤០០ មេ តិច​ជាង​ឆ្នាំ​កន្លងទៅ...